ខ្សែបម្រើជម្រើសជាតិអង់គ្លេស និង Real Madrid កីឡាករ Jude Bellingham ក្រុមខ្លួនត្រូវការធ្វើរឿងខ្លះ ដែលជាអភូតហេតុ ទើបអាចទម្លាក់ Arsenal បាននៅជើងទី២ ។
ការលើកឡើងនេះធ្វើឡើងក្រោយក្រុមខ្លួនទក់សាច់ ៣-០ ក្នុងការប្រកួតទល់ក្រុម Arsenal ក្នុងការប្រកួតជើងទី១ នៃពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយកាលពីយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទឹកដីរបស់ កាំភ្លើងធំ។
ខ្សែបម្រើខាងលើបាននិយាយថា កាំភ្លើងធំពិតជាល្អ ស្ទើរនឹកស្មានមិនដល់ ក្រុមរបស់ខ្លួនពិតជាសំណាងដែលចាញ់ត្រឹម៣-០ នេះ តាមពិតទៅបើមើលទៅលើឱកាស Arsenal គួរតែឈ្នះក្នុងលទ្ធផលមួយច្រើនជាងនេះ។ Real Madrid ត្រូវការធ្វើអ្វីមួយរឿងដែលស្ទើរនឹកស្មាន ដូចពេលនេះទើបអាចមានឱកាសឡើងទៅវគ្គបន្តបាន។
សូមបញ្ជាក់ថា ជើងទី២ នឹងធ្វើឡើងនៅទឹកដីរបស់ Real Madrid ម្ដង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២:០០នាទីយប់៕
Comments
Post a Comment