ខ្សែប្រយុទ្ធ Lionel Messi បានជំរុញទឹកចិត្ត និងបានដាស់តឿនក្រុមកីឡាករ Inter Miami ទាំងអស់ឱ្យខំប្រឹងប្រែង រហូតអាចយកឈ្នះការប្រកួតទល់ Los Angeles FC លទ្ធផល ៣-១ ជើងទី២ វគ្គ ៨ក្រុមចុងក្រោយ ដើម្បីឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ CONCACAF Champions Cup (CCC)។ លោក Javier Mascherano គ្រូបង្វឹក Miami បាននិយាយបែបនេះ និងថែមទាំងសរសើរដល់អតីតមិត្តរួមក្រុមនៅ Barcelona ថាមានឥទ្ធិពលខ្លាំងដល់ក្រុមថែមទៀត។
កាលពីវគ្គទីមួយ LAFC បានយកឈ្នះលទ្ធផល ១-០ ទៅលើ Inter Miami ហើយ នៅក្នុងជំនួបជើងទី២ LAFC ដដែល ក៏ជាអ្នកដែលបានស៊ុតបាល់នាំមុខបន្តទៀត ដែលរឿងនេះបានផ្តល់សម្ពាធខ្លាំងទៅដល់ក្រុម របស់ខ្សែប្រយុទ្ធ Lionel Messi។ ទោះយ៉ាងណាចុងបញ្ចប់ គ្រាប់បាល់ ៣គ្រាប់ តាមពីក្រោយនិងយកឈ្នះការប្រកួត ស៊ុតដោយកីឡាករវ័យ ៣៧ឆ្នាំ និងកីឡាករ Noah Allen ជួយជ្រោង Inter Miami ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រោយក្រុមឈ្នះការប្រកួត គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន និងធ្លាប់ជាមិត្តរួមក្រុមកាលនៅក្លិប Barca សរសើរដល់កីឡាករវ័យ ៣៧ឆ្នាំ មិនដាច់ពីមាត់ចំពោះភាពជាអ្នកដឹកនាំរបស់គេ និងការជំរុញទឹកចិត្តដល់ក្រុម រហូតអាចវាយបកឈ្នះការប្រកួតដ៏សំខាន់។
លោក Mascherano បានលើកសរសើរអំពី Messi ដូច្នេះថា៖«Messi គឺជាឌួងព្រលឹងរបស់ក្រុមទាំងមូល! […] ជួនកាលខ្ញុំគ្មានទំនុកចិត្តទេក្នុងការនិយាយពីគេ ព្រោះខ្ញុំបានស្គាល់គ្នាជាមួយគេរយៈពេលជាង ២០ឆ្នាំ រួចមកហើយ ខ្ញុំត្រូវតែជួយគេបន្តទៀតនៅត្រឹមវគ្គ និងអាជីពរបស់គេ។ គេជាមនុស្សម្នាក់ដែលមានគ្រប់យ៉ាងក្នុងពិភពលោកបាល់ទាត់ គេជាមនុស្សដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ គេថែមទាំងបង្ហាញផ្លូវដល់ក្មេងជំនាន់ក្រោយ និងមិត្តរួមក្រុមរហូតដល់ថ្ងៃចុងក្រោយដែលគេចាកចេញពីទីលាន គេចង់ឈ្នះគេបានជំរុញទឹកចិត្តដល់ក្រុម ហើយគេក៏នឹងធ្វើរឿងអស្ចារ្យដើម្បីក្រុម។
ចំណែក Luis Suarez មិត្តរួមក្រុមដ៏ជិតស្និទ្ធិ ទាំងក្នុងនិងក្រៅអាជីពជាមួយ Messi ក៏បានបញ្ជាក់មិនខុសពីគ្រូបង្វឹកខ្លួនឡើយថា Messi បានដាស់តឿនក្រុមទាំងមូល ឱ្យប្រឹងប្រយុទ្ធរហូតអាចផ្តួល LAFC។
«Leo ប្រាប់យើងទាំងអស់គ្នាអំឡុងការប្រកួត និងប្រាប់ទៅកាន់ Jordi រួមទាំងខ្ញុំថា ប្រសិនបើក្រុមដទៃបន្តស៊ុតចូល យើងត្រូវតែរក្សអារម្មណ៍ និងជំហឱ្យបានល្អ។ ឱកាសនឹងអាចកើតមានស្រដៀងគ្នា យើងត្រូវការរកឱ្យបាន ៣គ្រាប់ ដើម្បីឈ្នះ ជាមួយនឹងបទពិសោធន៍ធ្លាប់មាន កម្រិតរបស់ខ្ញុំ និងកីឡាករដែលយើងមានពេលនេះ យើងអាចធ្វើវាបាន។»។ Suarez ជាមិត្តរួមក្រុមរបស់ Messi កាលលេងនៅក្លិប Barca បាននិយាយបែបនេះ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ CONCACAF Champions Cup ក្រុមរបស់ Messi នឹងត្រូវមានភារកិច្ចការប្រកួតតទល់នឹងក្រុម Pumas UNAM មកពីប្រទេសម៉ិកស៊ិក ថ្ងៃទី២៣ មេសា៕

Comments
Post a Comment